វៀតណាមទៀតហើយ...សមត្ថកិច្ចចុះបង្រ្កាបទីតាំងផលិតជីកសិកម្មខុសច្បាប់ នៅក្រុងតាខ្មៅ
ស៊ីថា
- 618

កណ្តាល ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដោយ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល និងមាន​ការ​សម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះ​ឆែកឆេរ​ទីតាំង​ផលិត និង​វេច​ខ្ចប់ ថ្នាំពុល​សម្លាប់​សត្វល្អិត និង​ថ្នាំ​ជី​កសិកម្ម ខុសច្បាប់​មួយ​កន្លែង​នៅ​ក្រុង​តាខ្មៅ​ដកហូត​វត្ថុតាង​ជាច្រើន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១និង៤០នាទី នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​០២ សង្កត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ការណ៍​ឆែកឆេរ​ទីតាំង​នេះ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រយៈពេល​ ជិត​មួយ​ខែ ហើយ​ទីតាំង​ខាងលើ​នោះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​របស់​ក្រសួងកសិកម្ម​សម្រាប់​ការ​នាំ​ចូល​នៅ​ជី និង​ថ្នាំ​កសិកម្ម​ចំនួន​៣៤​ប្រភេទ ហើយ​ក្រសួងកសិកម្ម​អនុញ្ញាត​ឲ្យ​គាត់​នាំចូល និង​ដើម្បី​ចែកចាយ​នៅ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្នាំ​កសិកម្ម។ តែ​ក្រោយមក​យើង​រក​ឃើញ​កន្លែង​ដែល​គាត់​លួច​ផលិត វេច​ខ្ចប់​ទាំង​អស់ហើយ​គាត់​យក​បញ្ជី​ការដែល​ក្រសួងកសិកម្ម​ឲ្យ​នេះ​គាត់​យក​ទៅ​បិទ​ខ្ចប់​នៅ​កន្លែង​ដែល​គាត់​លួច​ផលិត និង​វេច​ខ្ចប់​ដោយ​គ្មាន​ច្បាប់​។
លោក​បានបន្ត​ថា នៅក្នុងប្រតិបត្តិការ​នេះ ​យើង​រក​ឃើញ​វត្ថុធាតុដើម​ខុសច្បាប់ និង​កន្លែង​ផលិត កន្លែង​​លាយ កន្លែង​វេច​ខ្ចប់ គឺ​គ្មាន​អ្នកបច្ចេកទេស​ត្រឹមត្រូវ​ទេ ហើយ​កន្លែង​ផលិត​អត់​មាន​ស្តង់ដារ​ ជាច្រើន ៕
ប្រភព៖ ហេងលី

Loading...