សូមបងប្អូនប្រុងប្រយ័ត្ន...ក្មេងស្រីដែលបាត់ខ្លួននោះ ត្រូវបានស្រ្តីម្នាក់ល្បួង​ យកនាងទៅដោះគ្រឿងអលង្ការអស់ពីខ្លួន...
ស៊ីហៀង
- 500

កាលពីថ្ងៃម្សិលមិញនេះ មានក្មេងស្រីម្នាក់ គួរឲ្យអាណិត ដែលវិទ្យុ ABC បានធ្វើការប្រកាសស្វែងរកសាច់ញាតិ របស់ក្មួយស្រី ដែលមានឈ្មោះថា  ស្រីពេជ្រ​ អាយុ៨​ តាំងពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី២២​ ខែកុម្ភះ​ ឆ្នាំ២០២០​ ហើយនៅពេលនេះ ក្មេងស្រីដែលបានបាត់ខ្លួននោះ បានរកឃើញវិញហើយ នៅក្បែរនៅជិតចំណតរថយន្តពេទ្យពិភពក្រុងរាជធានីភ្នំពេញ ដោយមានជនខិលខូចម្នាក់ ល្បួងក្មួយស្រីយកទៅដោះគ្រឿងអលង្ការអស់ពីខ្លួន។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Heng Mey បានបង្ហោះសារថា "ក្មួយស្រីដែលបានបាត់ខ្លួនខាងលើនេះរកឃើញវិញហើយ នៅជិតចំណតរថយន្តពេទ្យពិភពក្រុងរាជធានីភ្នំពេញ ។ ដោយសារមូលហេតុ មានស្រី្តវ័យចំណាស់ម្នាក់បានបបួលក្មួយស្រីប្រាប់ថាទៅយកអំណោយដូចជាកង់ និងសៀវភៅ រួចក៏បណ្ដើរក្មួយស្រីយកទៅទំលាក់នៅជិតមន្ទីរពេទ្យពិភពក្រុងតែម្ដង ហើយក៏ប្រាប់អោយក្មួយស្រីដោះខ្សែដៃ ខ្សែក និងក្រវិលចេញទើបគេចែកអំណោយអោយ ។ នេះហើយជាមេរៀនសម្រាប់មាតា បីតាទាំងអស់សូមអោយមានការប្រុងប្រយ័ត្នកុំអោយដូចករណីខាងលើនេះ ជាចុងក្រោយក៏សូមអរគុណដល់វិទ្យុABC ដែលបានផ្សព្វផ្សាយ សមត្ថិកិច្ចក្នុងមូលដ្ឋានកម្លាំងប៉ុស្តិ៍៧មករា និងបងប្អូនដែរបានជួយស៊ែរ ។ យើងខ្ញុំសូមអរគុណសំរាប់ការស៊ែររបស់បងប្អូន"។

ប្រភព៖ Heng Mey



Loading...