លោកឧកញ៉ា ទៀ វិចិត្រ ៖នេះគឺសកម្មភាពជួយសង្គ្រោះកម្មករ ៧នាក់ ដែលលិចទូកនៅចន្លោះកោះថាស កោះរ៉ុងសន្លឹម មនុស្ស៥នាក់ជួយសង្រ្គោះបាន ចំណែក២នាក់កំពុងតែ...មានវិដេអូ
ស៊ីហៀង
- 500

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់វត្តមានលោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលលោកបានជួយដល់ ជនទីទាល់ក្រ និងអ្នកដែលត្រូវការជួយជាច្រើននាក់ ហើយលោកក៏ជាបុគ្គលម្នាក់ អភិរក្សសត្វព្រៃផងដែរ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហោះពីសកម្មភាពចុះជួយកម្មករ ៧ នាក់ ដែលលិចទូកនៅចន្លោះកោះថាស - កោះរ៉ុងសន្លឹម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសមុទ្រមានខ្យល់និងរលក។

នៅក្នុងការជួយសង្គ្រោះនោះផងដែរលោកឧកញ៉ា ទៀ វិចិត្រ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពីទទួលដំណឹងនេះភ្លាម លោកក្រុមហ៊ុនទូកទេសចរណ៍GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងអូបរ័ក្រុមហ៊ុនផាហ្គោលដា​ បានចេញទៅអន្តរាគមន៍ជួយស្រង់មនុស្សដែលជិះក្នុងទូកនេះ ដោយជាបឋមស្រង់បានចំនួន៥នាក់ក្នុងចំណោមអ្នកនៅលើទូកសរុប៧នាក់។ 

លោកឧកញ៉ា ទៀ វិចិត្រ​ បានធ្វើការបង្ហោះសារឲ្យបងប្អូនបានដឹងថា "សកម្មភាពជួយសង្គ្រោះកម្មករ 7 នាក់ ដែលលិចទូកនៅចន្លោះកោះថាស - កោះរ៉ុងសន្លឹម ។ អូប័របងDavid រកឃើញ 3 នាក់/ អូប័រក្រុមហ៊ុន G.T.V.C រកឃើញ 2 នាក់ /បាត់ខ្លួន 2 នាក់ទៀត។ទៀ វិចិត្រ "។ បច្ចុប្បន្ននៅមានមនុស្សចំនួន២នាក់ទៀត ដែលបានបាត់ខ្លួន ហើយក៏កំពុងតែស្វែងរកបន្ត៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ ទៀ វិចិត្រ TEA VICHET


Loading...