សូមចូលរួមរំលែកទុក្ខ ! ជនបរទេសម្នាក់នេះ លះបង់ថវិកា កម្លាំងកាយ និងកម្លាំងចិត្តដើម្បីជួយដល់កុមាកម្ពុជា និងប្រជាពលរដ្ឋ ពេលនេះគាត់ទទួលមរណៈភាពហើយ
ស៊ីហៀង
- 500

ដំណឹងមរណៈភាព ៖ ប្រិយមិត្តជាទីមេត្រី បើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Kimsith Sor បានបង្ហោះរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ រយះពេលពីឆ្នាំ២០០៦ ដល់២០២០ លោកប្រធានបាន លះបង់ថវិកា កម្លាំងកាយ និងកម្លាំងចិត្តដើម្បីជួយដល់កុមាកម្ពុជានិងប្រជាពលរដ្ឋ គ្រួសារនៅសហគមន៍ ក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវយ៉ាងច្រើនលើសលុប ។

ទោះបីពេលនេះលាចាកឆ្ងាយក៏ពិតមែន តែសេចក្តីស្រលាញ់និងស្នាដៃរបស់លោកបានបន្សល់ទុកដល់កូនខ្មែរជំនាន់ក្រោយបានឃើញនិងបានយល់យ៉ាងច្រើនដែលមិនអាចបំភ្លេចបាន។ ហើយស្នាដៃនិងកេរ្តិ៍ឈ្មោះរបស់លោកបានដក់ជាក់ក្នុងចិត្តនិងបេះដូងជារៀងរហូត។ សូមឲ្យវិញ្ញាណខន្ធលោកទៅកាន់សុគតិភ៕


Loading...