ប្តីល្អ...អ្នកនាងស្រីអូន ប្រាប់ថា គាត់ពិតជាមនុស្សស្រីដែលមានសំណាងណាស់ ដែលបានប្តីដែលគាត់មានចិត្តធ្ងន់ មិនចេះខឹង មិនចេះស្តី និងមិនព្រមនិយាយពាក្យថាលែងជាដាច់ខាត​...(មានវិដេអូ)
ស៊ីហៀង
- 1047

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ​ នូវវត្តមានអ្នកនាង​ ស្រីអូន ដែលទទួលបានការគាំទ្រ ជាខ្លាំង​ពីសំណាក់​ មហាជន និងអ្នកគាំទ្រ ដែលអ្នកនាង តែងតែផ្តល់នូវបទពិសោធន៍នានា ដល់មហាជន​ ទាំងរឿងក្នុងរង្វង់គ្រួសារ និងសង្គម គឺបងស្រីអូន បានប្រាប់ពីបទពិសោធន៍បានល្អទៅកាន់អ្នកគាំទ្រផងដែរ។


នៅក្នុងគណនីហ្វេសប៊ុកអ្នកនាងស្រីអូន បានប្រាប់ឲ្យដឹងថា "លែងគ្នាទៅ😡😡😡 មនុស្សស្រីរាល់ពេលខឹងភាគច្រេីនគឺចូលចិត្តនិយាយពាក្យហ្នឹង​ តែលោកប្ដីខ្ញុំជាកំពូលបុរសចិត្តធ្ងន់ មិនចេះខឹង មិនចេះស្ដី មិនចេះរករឿង មិនព្រមនិយាយពាក្យលែង ព្រោះគាត់បានតាំងចិត្តហេីយថាមួយជាតិនេះរៀបការតែម្ដងទេ👫 ហឹម តេីគាត់ពិបាកយ៉ាងណា គ្រាំចិត្តយ៉ាងណា ទំរាំខ្ញុំយល់?? ចុះភរិយាផ្សេងៗមានដែរធ្វេីដូចខ្ញុំទេ?? តេីគួរតែឈប់ឬបន្ដនិយាយពាក្យលែងគ្នាទៀតទេ?? សូមគិតជាមួយគ្នាឡេីងវិញ យកបេះដូងប្ដីប្រពន្ធមកនិយាយគ្នាវិញ💕 ពេលនោះបងប្អូននិងយល់ពីគ្នា🙏🏻🙏🏻🙏🏻 វចនានុក្រមលោកប្ដី❤️"។


ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញពីភាពសាទរចំពោះអ្នកនាង ស្រី និងកោតសរសើរជាខ្លាំង ដែលអ្នកនាង ហ៊ានបង្ហាញពីអារម្មណ៍ក្នុងចិត្តចែកជូនមហាជនឲ្យបានដឹង ដោយគ្មានការលាក់លៀម​ អ្វីទាំងអស់៕


មានវិដេអូ៖



ប្រភព៖ អ្នកនាង​ ស្រីអូន

Loading...