ស៊ែរចែកគ្នាដឹង...ង៉ាំង៉ូវធ្វើពីក្រូចឆ្មារ
ណារ៉ា
- 1216

វិធីធ្វើក្រូចងាំង៉ូវ

គ្រឿងផ្សំ៖

-ក្រូចឆ្មារ ២០ផ្លែ

-ស្ករត្នោត ឬស្ករស ២ស្លាបព្រាបាយ

-អំបិល ៦ស្លាបព្រាបាយ

-ទឹកខ្មេះ ៨ស្លាបព្រាបាយ

-ទឹក ២លីត្រ

វិធីធ្វើ៖

១. យកក្រូចឆ្មារមកលុញឱ្យទន់ បន្ទាប់មកយកវាទៅស្រុះក្នុងទឹកកំពុងដាំពុះប្រហែល ៥នាទី

២.រួចស្រង់យកមកលាងទឹកត្រជាក់ រួចហើយដាក់ហាលថ្ងៃឱ្យក្រៀមប្រហែល ២-៣ថ្ងៃ

៣.បន្ទាប់ពីហាលថ្ងៃស្ងួតហើយ យកវាមកដាក់ចូលក្នុងក្រឡ

៤.យកស្ករត្នោតដាក់ចូលក្នុងឆ្នាំង ចាក់ទឹកបន្តិច រួចកូរវាឱ្យស្អិតឡើងជើងអង្ក្រង

៥.ដាក់ទឹក អំបិល និងទឹកខ្មេះចូល កូរវាឱ្យរលាយដាំឱ្យពុះ បន្ទាប់ពីទឹកពុះហើយត្រូវបិតភ្លើងទុកទឹកនោះឱ្យត្រជាក់

៦.ពេលដែលទឹកត្រជាក់យកវាទៅចាក់ចូល ឬក៏ដួសដាក់ក្នុងក្រឡដែលបានដាក់ក្រូចចូល ទុកវាមួយសប្តាហ៍អាចយក វាទៅប្រើបានហើយ។

ប្រភព៖ អ៊ាង សុផល្លែត

Loading...